PHOLYCHONG.SV33
Home |
Kazackstan |
Armenia |
Cambodia |
Malaysia |
Indonesia |
Thailand |
Mongolia |
Pakistan |
Nepal |
Bangladesh |
Laos |
Philippin |
Myanmar |
Vietnam |
India |
៩. នេប៉ាល់ (Nepal)
នេប៉ាល់គឺជាប្រទេសដែលសម្បូរទៅដោយភ្នំខ្ពស់ៗបំផុត ខណៈភ្នំអេវើរេស (Everest) ដែលជាភ្នំខ្ពស់ជាងគេបង្អស់លើពិភពលោកស្ថិតនៅទីនោះ។ ជាងនេះទៅទៀត នេប៉ាល់ក៏សម្បូរទៅដោយសត្វព្រៃចម្រុះបែបផងដែរ។ សត្វបក្សី ក្រពើ ក្តាន់ រមាសជាច្រើនប្រភេទ ព្រមទាំងពូជសត្វខ្លាដំបងបេងហ្កាល់ (Bengal Tiger) សុទ្ធតែមានវត្តមាននៅក្នុងប្រទេសនេះ។ រីឯខ្លារខិនឥណ្ឌា (Indian Leopard) គឺរស់នៅតាមតំបន់ជួរភ្នំរបស់នេប៉ាល់។ សម្រាប់ថ្លៃចាយវាយវិញ គឺម្ហូបអាហារនៅនេប៉ាល់មានតម្លៃថោកៗ ដែលអាចឱ្យអ្នកចំណាយទាបបំផុត២ដុល្លារ ខណៈថ្លៃធ្វើដំណើរគឺចន្លោះ១-៤ដុល្លារ។ សម្រាប់បន្ទប់ផ្ទះសំណាក់គឺថ្លៃមិនដល់១៥ដុល្លារនោះឡើយ។ ល្អបំផុត អ្នកដំណើរគួរកំណត់កញ្ចប់ថវិកាប្រហែល៣០ដុល្លារក្នុង១ថ្ងៃ សម្រាប់ការធ្វើទេសចរណ៍នៅក្នុងប្រទេសនេប៉ាល់។
Next